នេះជាលើកទី១ ដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងតំណាងឲ្យសហគមន៍កសិកម្មតំបែររុងរឿង និងសហគមន៍កសិកម្មម្រេចដារមេមត់ បានទទួលជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្ស ជាតិ(KUSANONE) ពីរាជរដ្ឋាភិបាលជប៉ុន សម្រាប់ពង្រឹងសមត្ថភាពសហគមន៍កសិកម្ម តាមរយៈការពង្រីកខ្សែច្រវាក់ផលិតកម្មកសិកម្ម (ឃ្លាំងស្តុក វេចខ្ចប់ និងកែច្នៃបឋម) ក្នុងពិធីចុះហត្ថលេខា ជាមួយឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅស្ថានទូតជប៉ុន នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។
សូមអរគុណដល់រាជរដ្ឋាភិបាលជប៉ុននិងប្រជាជនជប៉ុនដែលតែងតែបានចូលរួមជួយដោះស្រាយការលំបាករបស់ប្រជាជនកម្ពុជា។
សូមអរគុណលោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលបានជួយសម្របសម្រួលការងារនេះ រហូតសម្រេចបានលទ្ធផលជាផ្លែផ្កា។
អរគុណមន្ត្រីរាជការមន្ទីរ ដែលបានគាំទ្រ ប្រឹងប្រែងអនុវត្តកាងារអស់ពីកម្លាំងកាយចិត្ត ជួយដល់សហគមន៍ និងកសិករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម