កង្វល់ពីតម្លៃស្រូវរដូវ ប្រាំងរបស់កសិករនៅភូមិដូនម៉ៅក្រោម ត្រូវបានរកឃើញដំណោះ ស្រាយរួម
ចេញ​ផ្សាយ ០៦ មករា ២០២០
203

កង្វល់ពីតម្លៃស្រូវរដូវ ប្រាំងរបស់កសិករនៅភូមិដូនម៉ៅក្រោម ត្រូវបានរកឃើញដំណោះ ស្រាយរួម

នារសៀល​ ​​ថ្ងៃ​សៅរ៍​ ១០កើត ខែ​បុស្ស​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​សៅរ៍​ ទី​៤​ខែ​មករា​ ឆ្នាំ​២០២០​  លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានបន្តចុះពិនិត្យស្ថានភាពដំណាំ ស្រូវរដូវប្រាំង​និងដោះ ស្រាយកង្វល់របស់ប្រជា កសិករជា​សមាជិក​សហគមន៍នេសាទ សាមគ្គីមាត់ឃ្មង់ ១៧ នាក់ នៅភូមិ​ដូនម៉ៅក្រោម​ ឃុំ​ទន្លេ​បិទ​ ស្រុក​ត្បូង​ឃ្មុំ ​ខេត្តត្បូងឃ្មុំ អំពីតម្លៃស្រូវរបស់គាត់នាពេលខាងមុខ។ ក្នុងការពិនិត្យស្ថានភាពដំណាំស្រូវរដូវប្រាំង មានលក្ខណៈសមរម្យ ដោយឡែកស្រូវពូជខា១៥ ដែលកសិករបានទិញពីប្រភពច្បាស់ លាស់ មានការលូត លាស់និងផ្តល់ទិន្នផល គួរឲ្យកត់សម្គាល់។

បន្ទាប់ពីការពិនិត្យជាក់ ស្តែងនិងការពិគ្រោះយោបល់គ្នា រកមូល ហេតុបណ្តាលឲ្យមានកង្វល់ ការពិភាក្សាបានរកឃើញដំណោះស្រាយរួម ដូចខាងក្រោម ៖
​១ -ការដាំដុះ ត្រូវអនុវត្តតាមគោលការណ៍បច្ចេក ទេស ចាប់ពីការរៀបចំដីរហូតដល់ក្រោយការប្រមូលផល។ ការរៀបចំដី ត្រូវរៀបស្មើល្អ ភ្លឺធន់នឹងជម្រាបទឹក ការថែទាំដាក់ជី កម្ចាត់កត្តាចង្រៃ ត្រូវមានការណែនាំពីអ្នក បច្ចេកទេសត្រឹមត្រូវ ការជ្រើសរើសម៉ាសុីនច្រូត កាត់ ដែលសមស្របតាមស្ថានភាពដើមស្រូវ។
២-ការជ្រើសរើសពេល វេលាដាំដុះដំណាំស្រូវ ឲ្យដំណាលគ្នា តំបន់ដែលមានស្ថានភាពដីនិងទឹកប្រហាក់ប្រហែល គ្នា ដើម្បីឲ្យការប្រមូលផលស្រូវ មានលក្ខណ: ប្រមូលផ្ដុំ សុីគ្នាទៅនឹងមធ្យោបាយដឹកជញ្ជូនរបស់​ឈ្នួញកណ្ដាល​ ឬ ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ កាត់បន្ថយចំណាយលើការដឹក ជញ្ជូននិងសម្ងួត។​
៣-ការទិញពូជមកប្រើ ប្រាស់ ត្រូវពិនិត្យប្រភព ដែលមានបញ្ជាក់ពីគុណភាពត្រឹមត្រូវ ហើយជាពូជដែលជាតម្រូវការរបស់ទីផ្សារ។ បរិមាណពូជត្រូវប្រើ គឺ សមស្រប ដោយមិនត្រូវគិតថា ប្រើពូជច្រើន ដើម្បីជាមធ្យោបាយទប់ស្កាត់ មិនឲ្យស្មៅចង្រៃដុះប្រជែងនោះទេ ត្រូវទុកឱកាសឲ្យដើមស្រូវបែកគុម្ពឲ្យបានច្រើន។
៤-​កសិករ ត្រូវចងក្រងជាក្រុម ឬ ជាសហគមន៍ ដើម្បីប្រមូលផ្តុំនិងលក់កសិផល ដែលអាចពង្រីកអំណាចចចារតម្លៃ ទប់ស្កាត់ការបង្អាប់តម្លៃ និងឈានទៅការអនុវត្ត ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលធានានិរន្តរភាពទីផ្សារនិងតម្លៃបានសមរម្យ។
៥-កសិករ ត្រូវផ្ដល់​ព័ត៌មាន​ជាក់​លាក់​ទាក់ ទង​ទៅនឹងផលិតកម្មស្រូវរបស់ខ្លួន ជា ពិសេស ពេលវេលាត្រូវប្រមូលផល ទៅក្រុម ឬ សហគមន៍ និងបញ្ជូនបន្តមកជំនាញ ដើម្បីពាំនាំទៅដល់អ្នកបញ្ជាទិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter