ថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០១៩ ការិយាល័យកៅស៊ូ សហការជាមួយការិយាល័យកសិកម្មស្រុកតំបែរ និងភ្នាក់ងារផ្សាយឃុំតំបែរ បានចុះរៀបចំប្រជុំវេទិការហុភាគីអ្នកពាក់ព័ន្ធស្តីពីការផ្សារភ្ជាប់ផលិតផលកសិកម្មឆ្ពោះទៅទីផ្សារ ក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) សម្រាប់បណ្តុំអាជីវកម្មផលិតបន្លែ។ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានភូមិ អ្នកលក់ធាតុចូលកសិកម្ម ០២នាក់ ឈ្មួញប្រមូលទិញបន្លែ ០២ នាក់ និងសមាជិកបណ្តុំផលិតបន្លែចំនួន៤៥នាក់ ស្ត្រី២៥នាក់ នៅភូមិតំបែរ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីវេទិកា ជាលទ្ធផលក្រុមបណ្តុំអាជីវកម្មបន្លែជ្រើសរើសបានអ្នកផ្តតផ្គង់ធាតុចូលកសិកម្ម និងឈ្មួញប្រមូលទិញបន្លែដើម្បីឈានទៅចុះកិច្ចសន្យាអាជីវកម្មបន្លែជាមួយក្រុមបណ្តុំអាជីវកម្មបន្លែ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម