ចុះពិនិត្យស្ថានភាពស្រូវរដូវប្រាំង(ស្រូវប្រដេញទឹក) ដែលកំពុងប្រឈមនឹងបញ្ហាខ្វះទឹកស្រោច ស្រពនៅឃុំទួលស្នួលនិងឃុំឈូក
ចេញ​ផ្សាយ ២៤ ធ្នូ ២០១៩
299

ទឹក ជាកត្តាកំណត់ក្នុងផលិតកម្មស្រូវរដូវប្រាំង

ថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានចុះពិនិត្យស្ថានភាពស្រូវរដូវប្រាំង(ស្រូវប្រដេញទឹក) ដែលកំពុងប្រឈមនឹងបញ្ហាខ្វះទឹកស្រោច ស្រពនៅឃុំទួលស្នួលនិងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ស្រូវ ស្ថិតក្នុងដំណាក់ កាលបែកគុម្ភ ចេញផ្កា និងដាក់គ្រាប់។

ដើម្បីសម្រួលក្នុងការបូមទឹកអន្តរាគមន៍សង្គ្រោះស្រូវឲ្យបានទាន់ពេលវេលា មន្ទីរ បានបញ្ជូនម៉ាស៊ីនបូមទឹកចំនួន ២គ្រឿងបន្ថែមទៀត។

តាមការសិក្សាមានកត្តាមួយចំនួន ដែលធ្វើឲ្យផលិតកម្មស្រូវរដូវប្រាំងប្រឈមការខ្វះទឹក ចំពោះមុខនេះ ៖
១-កង្វះទឹកភ្លៀងចុងរដូវវស្សា(ខែវិច្ឆិកា) ដែលតម្រូវឲ្យកសិករប្រើ ប្រាស់ទឹកដែលមានក្នុងស្តុកតាំងពីដើមរដូវប្រាំង។
២-ទឹកទន្លេមគង្គស្រកទៅវិញលឿនពេក រងការបាត់បង់តាមធម្មជាតិច្រើន។
៣-អាកាសធាតុត្រជាក់ រំហើយ មានរយៈពេលយូរ បណ្តាលឲ្យរំហួតទឹកតាមខ្យល់ខ្លាំង កម្រិតបាត់បង់ទឹកពីស្រែនិងពីអាងស្តុក ខ្ពស់។
៤-ការពង្រីកផ្ទៃដីស្រូវរដូវប្រាំង ដោយមិនបានគិតបរិមាណធារទឹកដែលអាចផ្គត់ផ្គង់ស្រូវបាន។
៥-ការរៀបចំដីមិនទាន់បានរៀបស្មើល្អ ភ្លឺស្រែមិនមានភាពធន់នឹងជម្រាបទឹក។

ចំនួនអ្នកចូលទស្សនា
Flag Counter