ដំណើរបេសកកម្មរបស់ក្រុមការងារគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC) ថ្នាក់ជាតិ
ចេញ​ផ្សាយ ១៩ ធ្នូ ២០១៩
173

ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសហការី  បន្តចុះសម្របសម្រួលដំណើរបេសកកម្មរបស់ក្រុមការងារគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC) ថ្នាក់ជាតិ ដើម្បីចុះសិក្សាស្វែងយល់ពីសកម្មភាពមុខជំនួញរបស់សហគមន៍កសិកម្មដែលត្រូវជ្រើសរើសអនុវត្តក្នុងគម្រោង ដោយបានជួបសម្ភាសន៍ជាមួយថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្មចំនួន ២សហគមន៍ រួមមាន សហគមន៍កសិកម្មសាមគ្គីមានជ័ នៅភូមិចំការគរ ឃុំចក ស្រុកអូររាំងឪ និងសហគមន៍កសិកម្មក្តីសង្ឃឹមកសិករ នៅភូមិបីម៉ែត្រ ឃុំទួលស្នួលស្រុកក្រូចឆ្មារ ដែលបានជួបជាមួយថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្មសហគមន៍កសិកម្មសរុបចំនួន១៥នាក់ ក្នុងនោះស្រី២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter