ថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ លោក សេង សីសាក់ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះសម្របសម្រួលដំណើរបេសកកម្មរបស់ក្រុមការងារគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC) ថ្នាក់ជាតិ ដើម្បីចុះសិក្សាស្វែងយល់ពីសកម្មភាពមុខជំនួញរបស់សហគមន៍កសិកម្ម ដែលត្រូវជ្រើសរើសអនុវត្តក្នុងគម្រោង ដោយបានជួបសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មចំនួន ៣សហគមន៍ រួមមាន៖
- សហគមន៍កសិកម្មសាមគ្គីកក់កក់ នៅភូមិគគីរ ឃុំកក់ ស្រុកពញាក្រែក
- សហគមន៍កសិកម្មអភិរក្សពញាក្រែកតំបែរ នៅភូមិពេល ឃុំពេល ស្រុកពញាក្រែក
- សហគមន៍កសិកម្មពញាក្រែករុងរឿង នៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក
ដែលបានជួបជាមួយថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្មសហគមន៍កសិកម្មសរុបចំនួន ២៣នាក់ ក្នុងនោះស្រី៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម