កិច្ចប្រជុំជាមួយភ្នាក់ងារកសិកម្មឃុំនៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE)
ចេញ​ផ្សាយ ១៩ ធ្នូ ២០១៩
149

ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ដើរតួនាទីជាអ្នកនាំបច្ចេកទេសកសិកម្មថ្មីនិងដំណោះស្រាយបញ្ហាប្រឈមពីមន្ត្រីជំនាញទៅកសិករបានឆាប់រហ័សនិងមានប្រសិទ្ធភាព

នាព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំជាមួយភ្នាក់ងារកសិកម្មឃុំនៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE)ខេត្តត្បូងឃ្មុំ ក្រោមការដឹងនាំដោយលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ មន្ត្រីអនុកម្មវិធី ទីប្រឹក្សាកម្មវិធី និងភ្នាក់ងារផ្សព្វផ្សាយសរុប ៣១រូប។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានជម្រាបជូនដល់ភ្នាក់ងារទាំងអស់បានជ្រាបថា ក្នុងបរិបទនៃទំនើបភាវូបនីយកម្មកសិកម្មនិងការប្រែប្រួលអាកាសធាតុ ការឆ្លើយពីមន្ត្រីជំនាញទៅកសិករនិងពីកសិករមកមន្ត្រីជំនាញ ត្រូវការភាពរហ័សរហួន រស់រវើក ប្រកបដោយប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា។ ដូច្នេះ ភ្នាក់ងារផ្សព្វផ្សាយដែលនៅមូលដ្ឋានផ្ទាល់ កៀកជាមួយប្រជាកសិករ ពិតជាអាចអន្តរាគមន៍ជួយដល់កសិករបានមួយគ្រា ទំរាំមន្ត្រីជំនាញទៅដល់ ហើយអាចធ្វើឲ្យកសិករងាយទទួលបាននូវបច្ចេកទេសកសិកម្មថ្មីជាង ព្រោះអាចនិយាយបានថាភាសាផ្សព្វផ្សាយដូចគ្នា។

ចំនួនអ្នកចូលទស្សនា
Flag Counter