ថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩
+លោកស្រី ជូ ចរិយា អនុប្រធានការិយាល័យកសិឧស្សាហកម្ម
+លោក រ័ត្ន សំណព្វ អនុប្រធានការិយាល័យកសិឧស្សាហកម្ម
+លោក ឈាង ចាន់ស៊ីថា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
+លោក ជឹន ប៊ុនរឹទ្ធ ទីប្រឹក្សាកម្មវិធី ASPIRE
+លោក ហ៊ន់ រី មន្ត្រីការិយាល័យកសិឧស្សាហកម្ម
+លោក សេង សិទ្ធិវ័ន្ត មន្រ្តីអភិវឌ្ឍន៍សហគមនយកសិកម្ម
ចុះរៀបចំប្រជុំវេទិការហុភាគីអ្នកពាក់ព័ន្ធស្តីពីការផ្សារភ្ជាប់ផលិតផលកសិកម្មឆ្ពោះទៅទីផ្សារ ក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) សម្រាប់បណ្តុំអាជីវកម្មបន្លែ។ ដោយមានការចូលរួមលោកជំទប់ឃុំ លោកមេភូមិផ្អាវ អ្នកលក់ធាតុចូលកសិកម្ម ០១នាក់ និងសមាជិកបណ្តុំផលិតបន្លែ ២០នាក់ ស្ត្រី ០៣នាក់ នៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម