យ និងសិក្សា ពីទំនប់ទឹកបុស្ស នៅឃុំចក និងទំនប់ចាន់អណ្តែត នៅឃុំទួលសូភី ស្រុកអូររាំងឪ
ចេញ​ផ្សាយ ១៣ ធ្នូ ២០១៩
148

ថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ លោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម សហការជាមួយលោក សុខ វ៉ាត អនុប្រធានការិយាល័យកសិកម្មស្រុកអូររាំងឪ បានចូលរួមជាមួយក្រុមការងារមន្ទីរធនធានទឹក ចុះពិនិត្យ និងសិក្សា ពីទំនប់ទឹកបុស្ស នៅឃុំចក និងទំនប់ចាន់អណ្តែត នៅឃុំទួលសូភី ស្រុកអូររាំងឪ ដើម្បីស្តាយកទឹកស្តុកទុកសម្រាប់ប្រើប្រាស់ និងស្រោចស្រពដំណាំស្រូវ។ តាមការចុះពិនិត្យ ទំនប់ទឹកបុស្សូ ឃើញថាមានសភាពរាក់ ស្មៅ និងកំប្លោកដុះច្រើន ទឹកមានតិចតួច មិនអាចឲ្យកសិករធ្វើស្រូវប្រាំងបាន ហើយរដូវវស្សាក៏មានទឹកតិចដែរ។ 

+ ទំនប់ទឹកបុស្ស៖ តាមការចុះពិនិត្យនិងវាស់វែងជាក់ស្តែង ឃើញថាទំនប់មានទំហំប្រមាណ ១៥ហិកតា។ ប្រសិនបើស្តាទំនប់ឲ្យបានជំរៅ ៣ម៉ែត្រ
គឺអាចស្តុកទឹកបាន ៤៥ម៉ឺនម៉ែតគីប ហើយអាចស្រោចស្រពស្រូវវស្សាបានដល់ទៅ ៤៥០ហិកតា និងស្រូវប្រាំងបាន ៤០ហិកតា ក្នុង១ឆ្នាំ។

+ ទំនប់ចាន់អណ្តែត៖ តាមការចុះពិនិត្យនិងវាស់វែងជាក់ស្តែង ឃើញថាទំនប់មានទំហំប្រមាណ ៧ហិកតា មានសភាពរាក់ មានទឹកតិចតួច មិនអាចធ្វើស្រូវប្រាំងបានឡើយ។ បើធ្វើការស្តាឲ្យបានជំរៅ៤ម៉ែត្រ អាចស្តុកទឹកបានប្រមាណ ២៨ម៉ឺនម៉ែតគីប ដែលអាចស្រោចស្រពស្រូវប្រាំង១៤ ហិកតា ក្នុង១ឆ្នាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter