ប្រជុំរៀបចំចងក្រងបណ្ដុំអាជីវកម្មត្រី និងរចនាសម្ព័ន្ធ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេកសិកម្មថ្មី
ចេញ​ផ្សាយ ១៣ ធ្នូ ២០១៩
165

សកម្មភាពខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ចុះប្រជុំរៀបចំចងក្រងបណ្ដុំអាជីវកម្មត្រី និងរចនាសម្ព័ន្ធ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេកសិកម្មថ្មី ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។

ពេលព្រឹក៖  លោក ហេង បូរ៉េន និងលោកស្រី យីន ចាន់ធៀង មន្ត្រីខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយលោក វង់ ចាន់ណា ភ្នាក់ងារផ្សព្វផ្សាយឃុំរកាពប្រាំ ចុះផ្សព្វផ្សាយនៅវត្តប្រផាត់ មានអ្នកចូលរួមសរុប ២០នាក់ ស្រី០៣នាក់។

ពេលរសៀល៖ លោក ហេង បូរ៉េន និងលោកស្រី យីន ចាន់ធៀង មន្ត្រីខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយលោក  ផាន លឹមអ៊ាង មន្ត្រីការិយាល័យកសិកម្មស្រុកត្បូងឃ្មុំ និងលោក ស៊ុន ស្រេត ភ្នាក់ងារផ្សព្វផ្សាយឃុំជីរោទិ៍២ ចុះផ្សព្វផ្សាយនៅវត្តទួលវិហារ មានអ្នកចូលរួមសរុបចំនួន ២០នាក់ ស្រី១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter