វេទិកាពិភាក្សាជាមួយពហុភាគីអ្នកពាក់ព័ន្ធ ស្តីពីការផ្សារភ្ជាប់ផលិតផលកសិកម្មឆ្ពោះទៅទីផ្សារ
ចេញ​ផ្សាយ ១៣ ធ្នូ ២០១៩
174

ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ការិយាល័យនីតិកម្មកសិកម្ម បានរៀបបើកវេទិកាពិភាក្សាជាមួយពហុភាគីអ្នកពាក់ព័ន្ធ ស្តីពីការផ្សារភ្ជាប់ផលិតផលកសិកម្មឆ្ពោះទៅទីផ្សារ ក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេកសិកម្មថ្មី ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) សម្រាប់បណ្តុំផលិតកម្មបន្លែពេញក្រសាំង ក្រោមអធិតីភាពលោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាអនុប្រធានអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេកសិកម្មថ្មី ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ វេទីកានេះមានការចូលរួម លោកជំទប់ឃុំ លោកមេភូមិខ្នាច់ក្រសាំង លោកមេភូមិស្ទឹងពេញ អ្នកលក់សម្ភារកសិកម្ម និងសមាជិកបណ្តុំបន្លែសរុប ៥០នាក់ ស្ត្រី១០នាក់ នៅភូមិស្ទឹងពេញ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter