ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ុ រ៉ា ប្រធានការិយាល័យកសិកម្មស្រុកក្រូចឆ្មារ បានចុះត្រួតពិនិត្យស្ថានភាពដំណាំពោត ដែលរងការស៊ីបំផ្លាញពីដង្កូវហ្វូង និងបានណែនាំវិធីសាស្រ្តបន្ថែមមួយចំនួនស្តីពីការការពារ និងកំចាត់ពួកដង្កូវហ្វូងផងដែរ។
+ ស្ថានភាពអំឡុងពេលចុះពិនិត្យ៖
-ស្ថានភាពស៊ីបំផ្លាញមានសភាពតិចតួច (មានតាមចំការខ្លះៗ) ៥- ១០%
-ស្ថានភាពបំផ្លាញ មានលក្ខណះថយចុះ (កសិករបាញ់ថ្នាំប្រចាំ)
+ណែនាំវិធីសាស្រ្តការការពារ និងកំចាត់៖
-បានណែនាំកសិករប្តូរប្រភេទថ្នាំ និងបាញ់ពេលល្ងាច ឬ យប់
-ណែនាំកសិករឱ្យធ្វើការអង្កេតវត្តមានមេអំបៅ និងសំបុកពង ដើម្បីបំផ្លាញចោល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម