ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ លោក សេង សោភា អនុប្រធានការិយាល័យបសុព្យាបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តី សហការជាមួយសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ដើម្បីចុះប្រជុំផ្សព្វផ្សាយពីគោលបំណងបង្កើតបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ស្រែនិងបានបង្កើតរចនាសម្ព័ន្ធ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។ ក្នុងនោះកសិករចាប់អារម្មណ៍នឹងការបង្កើតបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ស្រែ ៩៥ភាគរយ និងបានធ្វើការបោះឆ្នោតបង្កើតរចនាសម្ព័ន្ធ បណ្ដុំ ដែលមានប្រធានបណ្ដុំ១រូប អនុប្រធាន១រូប លេខា ០១រូប ប្រធានក្រុមចំនួន ០៤រូប។ កិច្ចប្រជុំនេះមានអ្នកចូលរួមសរុប ៤២នាក់ ស្រ្តី២៤នាក់ និងបានសម្រចដាក់ឈ្មោះបណ្ដុំថា បណ្ដុំមាន់ស្រែថ្មី នៅភូមិទួលសូព័រ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម