ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោយពីមានស្នើសុំរបស់កសិករដែលជួបបញ្ហាខ្វះខាតទឹក លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចេញលិខិតបញ្ជាបេសកកម្មឱ្យលោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ចុះរៀបចំម៉ាស៊ីនបូមទឹកចំនួន ១គ្រឿង ព្រមទាំងផ្តល់ប្រេង សាំងចំនួន ៦០លីត ដើម្បីបូមទឹកសង្រ្គោះស្រូវដែលជួបបញ្ហាខ្វះទឹកនៅភូមិជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម