សកម្មភាពរបស់ការិយាល័យផលិតកម្មនិងបសុព្យាបាល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១១ ធ្នូ ២០១៩
423

សកម្មភាពរបស់ការិយាល័យផលិតកម្មនិងបសុព្យាបាល ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ 

+ ក្រុម១
-លោក ជឺន ចិត្ត អនុប្រធានការិយាល័យបសុព្យាបាលខេត្តត្បូងឃ្មុំ 
-លោក ទួន វ៉ាន់ថាត មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាល
-កញ្ញា  អៀង  ចន្លី មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាល
-លោក ឡាច រដ្ឋា ភ្នាក់ងារផ្សព្វផ្សាយឃុំរំចេក
បានចុះប្រជុំផ្សព្វផ្សាយពីគោលបំណងបង្កើតបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ស្រែនិងបានបង្កើតរចនាសម្ព័ន្ធ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ជំហានទី២ និងទី៣
សកម្មភាពនិងលទ្ធផល៖
-កសិករចាប់អារម្មណ៍នឹងការបង្កើតបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ស្រែ ៩៥ភាគរយ និងបានធ្វើការបោះឆ្នោតបង្កើតរចនាសម្ព័ន្ធ 
បណ្ដុំ ដែលមានប្រធានបណ្ដុំ១រូប អនុប្រធាន១រូប ប្រធានក្រុមចំនួន៥រូប 
សរុបអ្នកចូលរួម ៣៥នាក់ ស្រ្តី៧នាក់ និងបានសម្រចដាក់ឈ្មោះបណ្ដុំថា បណ្ដុំមាន់ស្រែឈើខ្លឹម នៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់។

+ ក្រុម២
-លោក សេង សោភា អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាល
-លោកស្រី ស៊ុន សុខេង មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាល
-លោក ទួន វ៉ាន់ថាត មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាល
-លោក ជ្រឹង សុធា មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាល
-កញ្ញា រ៉ា ផាន់ណា ភ្នាក់ងារផ្សព្វផ្សាយឃុំត្រមូង
ចុះប្រជុំផ្សព្វផ្សាយពីគោលបំណងនៃការបង្កើតបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ស្រែ (ជំហានទី២) នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ 
ជាលទ្ធផល កសិកមានការចាប់អារម្មណ៍នឹងបណ្ដុំអាជីវកម្មចិញ្ចឹមាន់មានប្រមាណ
៥០ភាគរយ សរុបអ្នកចូលរួម៤១នាក់ ស្រី្ត១៤នាក់ នៅភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់។

+ ក្រុម៣
-លោកស្រី អ៊ល់  ម៉ល់ មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាល
-កញ្ញា  នី សុភ័ក្រ មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាល
-លោកស្រី សុន  សុខា ភ្នាក់ងារផ្សព្វផ្សាយឃុំគោកស្រុក
បានចុះបង្កើតបណ្តំអាជីវកម្មនិងរចនាសម្ព័ន្ធនៃអាជីវកម្មចិញ្ចឹមមាន់ស្រែ (ជំហានទី៣) របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)នៅឃុំគោកស្រុក ស្រុកតំបែរ ដែលមានអ្នកចូលរួម ៣៥នាក់ ស្រ្តី០៩នាក់ 
ជាលទ្ធផលជ្រើសរើសបានប្រធាន  ០១នាក់  អនុប្រធាន០១នាក់  និងប្រធានភូមិតាមភូមិ០៥នាក់
ឈ្មោះបណ្តុំអភិវឌ្ឍន៍ចិញ្ចឹមមាន់ស្រែគោកស្រុក។

ចំនួនអ្នកចូលទស្សនា
Flag Counter