ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ លោក អៀម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បានដឹកនាំកម្លាំងមន្រ្តីក្រោម សហការជាមួយកម្លាំងសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងមានការចូលរួមពីកម្លាំងគណៈកម្មការសគមន៍នេសាទ សំបុកសត្វសែនជ័យ លោក លីម គិន ចុះត្រួតពិនិត្យ ទប់ស្កាត់ បង្រាបបទល្មើសជលផល ចំណុចបឹងក្រចាប់ ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សម្រេចបាន ១ករណី ក្នុងនោះបានរុសរើ និងបំផ្លញចោល មានដូចខាងជា៖
-លូស្បៃមុងចំនួន ១៨មាត់
-របាំងស្បៃមុងប្រវែង ៦៣០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ២៧០ដើម
-ចាក់លែងត្រីចម្រុះ ចំនួន០៤គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម