ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេតសាស្ត្រនិងផលិតភាពកសិកម្ម រួមជាមួយទីប្រឹក្សាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE សហការជាមួយការិយាល័យកសិកម្មស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀបចំប្រជុំផ្សព្វផ្សាយរៀបចំចងក្រង "បណ្ដុំអាជីវកម្មផលិតស្រូវស្លែងទួលថ្មី" នៅឃុំជីគរ ស្រុកត្បូងឃ្មុំ ដែលមានកសិករចូលរួមសរុប ៣២នាក់ ក្នុងនោះស្រី១៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម