វគ្គបណ្តុះបណ្តាលស្តីពីការពង្រីកពូជដំណាំ តាមរយៈការសាកមែក ការថែទាំ
ចេញ​ផ្សាយ ០២ ធ្នូ ២០១៩
176

ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹងនាំមន្រ្តីជំនាញ ចុះបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រីកពូជដំណាំ តាមរយៈការសាកមែក ការថែទាំ និងចុះពិនិត្យការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ព្រមទាំងបានចុះពិនិត្យមើលការគ្រប់គ្រងបញ្ជីស្នាមចំណូលចំណាយរបស់សហគមន៍កសិកម្ម ជូនដល់កសិករដែលទទួលបានដីសម្បទាន ដោយមានកសិករចូលរួមសរុប ៣៤នាក់ ស្រី្ត១៨នាក់ នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter