ចុះសិក្សាស្វែងយល់ពីទីតាំងសក្ដានុពលសម្រាប់អនុវត្តគម្រោងមួយចំនួននៅក្នុងខេត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ២៩ វិច្ឆិកា ២០១៩
131

ថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះសម្របសម្រួលដំណើរបេសកកម្មរបស់ក្រុមការងារគម្រោងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្មដោយភាតរៈបរិស្ថាន ក្នុងការចុះសិក្សាស្វែងយល់ពីទីតាំងសក្ដានុពលសម្រាប់អនុវត្តគម្រោងមួយចំនួននៅក្នុងខេត្តត្បូងឃ្មុំ។ 

ក្នុងនោះឱកាសនោះក្រុមការងារបានចុះសិក្សាពិត្យនៅទីតាំងមួយចំនួនដូចខាងក្រោម៖
១.ចុះសិក្សាស្វែងយល់ពីសក្តានុពលអាងស្តុកទឹទំនប់ជាំតាហ៊ឹង នៅភូមិស្រម៉រ ឃុំទឹកជ្រៅ ស្រុកតំបែរ។
២.ចុះសិក្សាស្វែងយល់សក្តានុពល និងតម្រូវការសម្រាប់មុខរបរកសិកម្មរបស់សហមន៍កសិកម្មតំបែររុងរឿង នៅភូមិជ្រៃភ្លូក ឃុំតំបែរ និងសហគមន៍កសិកម្មសេដាមានជ័យ នៅភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ។
៣.ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីផលិតកម្មស្វាយកែវរមៀតរបស់កសិករនៅភូមិស្រែខ្សាច់ ឃុំសេដា ស្រុកតំបែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter