ថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្រ្ដីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមមាន៖
-លោក ហន អឿន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក
-លោក ហ៊ន់ រី មន្តីការិយាល័យកសិឧស្សាហកម្ម
-លោក តូច គូរុណ មន្ត្រីនៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-លោក លី រមនា មន្រ្តីការិយាល័យកសិកម្មស្រុកមេមត់
បានចុះរៀបចំទ្រុងបង្ហាញបច្ចេកទេសចិញ្ចឹមមាន់ចំនួន ៣គ្រួសារ និងតាមដាន ត្រួតពិនិត្យ ពីការអនុវត្តបច្ចេកទេសកសិកម្ម លើផលិតកម្មបន្លែនិងចិញ្ចឹមមាន់ចំនួន២៦ គ្រួសារ ក្នុងនោះអ្នកចិញ្ចឹមមាន់មានចំនួន១៧គ្រួសារ និងដាំបន្លែចំនួន៩គ្រួសារ។
បន្ទាប់ពីបានតាមដាន ត្រួតពិនិត្យរួច មន្រ្តីជំនាញផលិតកម្មសត្វបានណែនាំបច្ចេកទេស និងផ្តល់ថ្នាំការពារនិងព្យាបាលដល់គ្រួសារដែលចិញ្ចឹមមាន់ និងបានពិនិត្យ ណែនាំបច្ចេកទេសដល់គ្រួសារដែលដាំដុះដំណាំបន្លែផងដែរ។