ថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិមម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីជំនាញ សហការជាមួយការិយាល័យកសិកម្មស្រុកក្រូចឆ្មារ ចុះពិនិត្យនិងណែនាំកសិករពីវិធានការគ្រប់គ្រងដង្កូវហ្វូងលើដំណាំពោត នៅឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសនោះបានធ្វើការណែនាំដល់កសិករដូចជា៖
-ត្រូវចុះពិនិត្យចម្ការជាប្រចាំ
-ត្រូវសម្អាតចម្ការ និងជុំវិញកម្ការឲ្យបានស្អាត
-ប្រើវិធានការមេកានិកក្នុងការកម្ចាត់ពងនិងដឹកឌឿ
-ប្រើប្រាស់ថ្នាំធម្មជាតិដើម្បីការពារ
-បើមានវត្តមានដង្កូវហ្វូងច្រើនអាចប្រើប្រាស់ថ្នាំគីមី ដូចជា អាបាមិចទិន កាបារីលជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម