ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម រួមជាមួយមន្ត្រីការិយាល័យ ចុះវាស់ស្ទង់ទិន្នផលស្រូវកណ្តាល(ស្រូវផេន) នៅភូមិបេង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
+សកម្មភាព និងលទ្ធផល
-ចុះពិនិត្យ និងជ្រើសរើសស្រែរបស់កសិករសម្រាប់ធ្វើការវាស់ស្ទង់
-ការវាស់ស្ទង់ត្រូវច្រូតយកចំនួន ៣សំណាក កន្លែងផ្សេងៗគ្នា ទំហំក្នុង ១សំណាក ៤ម៉ែត្រការ៉េ
-ទិន្នផលស្រូវសើមជាមធ្យម ៣,៥៦០គ.ក្រ/ហិកតា (សំណើមជាមធ្យម ១៨.៥៧%)
-ទិន្នផលស្រូវស្ងួតជាមធ្យម ៣,៣៧០គ.ក្រ/ហិកតា (ក្នុងសំណើមជាមធ្យម ១៤%)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម