កិច្ចប្រជុំពិនិត្យសកម្មភាពការងារប្រចាំខែវិច្ឆិកា បញ្ហាប្រឈម និងលើកផែនការសម្រាប់ខែធ្នូ ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០១៩
148

នៅរសៀលថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣  ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ  បានដឹកនាំកិច្ចប្រជុំពិនិត្យសកម្មភាពការងារប្រចាំខែវិច្ឆិកា បញ្ហាប្រឈម និងលើកផែនការសម្រាប់ខែធ្នូ ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រជុំលោកប្រធានម​ន្ទីរបានដាក់ចេញផែនការអនុវត្តបន្ត៖
១. ការិយាល័យក្សត្រសាស្រ្តនិងផលិតភាពកសិកម្ម ត្រូវចុះស្ទង់ទិន្នផលកសិផល ដូចជា ស្រូវ ដំឡូងមី និងផ្តល់របាយការណ៍ស្តីពីការប្រមូលផលដំណាំឲ្យបានទាន់ពេលវេលានិងទៀងទាត់។
២. ការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម សហការជាមួយការិយាល័យកសិកម្ម ក្រុង ស្រុក ចុះសិក្សាតំបន់ដែលមានប្រភពទឹក និងចលនាជំរុញកសិករឲ្យធ្វើស្រែប្រាំង ឬ ដាំបន្លែរដូវប្រាំង។
៣. ការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម សហការជាមួយការិយាល័យកសិកម្មក្រុង ស្រុក ចុះតាមដានជាប្រចាំ តំបន់ដែលប្រជាកសិករធ្វើស្រូវរដូវប្រាំង អំពីបរិមាណទឹកសម្រាប់ស្រោចស្រពនិងប្រភពទឹកសម្រាប់បូមអន្តរាគមន៍ ករណី មានការខ្វះខាតទឹក។
៤.ការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មនិងការិយាល័យផ្សព្វផ្សាយកសិកម្ម ត្រូវសហការគ្នាចុះពិនិត្យ ស្រាវជ្រាវ និងធ្វើការផ្សព្វផ្សាយ ពីបញ្ហាទ្រីបនិងខ្យងមាស ដែលកំពុងកើតមានលើដំណាំស្រូវនៅឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ។
៥. ការិយាល័យកសិ ឧស្សាហកម្ម ត្រូវទាក់ទងតាមបណ្តារោងម៉ាស៊ីនកិនស្រូវ និងសំណូមពរគាត់ទិញស្រូវពីប្រជាកសិករឲ្យបានជាអតិបរមា ជៀសវាងភាពជុញ។
៦. ការិយាល័យកសិ ឧស្សាហកម្ម និងការិយាល័យផែនការគណនេយ្យ ត្រូវសហការគ្នា ចុះស្រង់ព័ត៌មានតម្លៃស្រូវ ដំឡូងមី កៅស៊ូ ពោតក្រហម និងកសិផលផ្សេងៗ ឲ្យបានទៀងទាត់និងច្បាស់លាស់។
៧. លោកអនុប្រធានមន្ទីរ ដឹកនាំការិយាល័យក្សត្រសាស្រ្តនិងផលិតភាពកសិកម្ម និងការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយការិយាល័យកសិកម្មស្រុក ស្វែងរកពូជដំឡូងមី ដែលបានទិន្នផលខ្ពស់និងគ្មានជំងឺ ដើម្បីរៀបចំចម្ការពូជដំឡូង សម្រាប់ផ្សព្វផ្សាយនិងលក់ជូនកសិករ។
៨. ការិយាល័យគ្រឿងយន្តកសិកម្ម ត្រូវចុះពិនិត្យអំពីបញ្ហាខ្វះប្រភពទឹកនៅឃុំចំនួន០៣ ក្នុងស្រុកក្រូចឆ្មារ ដើម្បីឆ្លើយតបទៅនឹងបញ្ហារបស់កសិករឲ្យបានទាន់ពេលវេលា។
៩. លោកអនុប្រធានមន្ទីរ ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ ចុះពង្រឹងតាមផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ ហើយសហការជាមួយអាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធ ណិងអង្គភាពពាក់ព័ន្ធ ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ជាពិសេសតាមផ្លូវលេខ៧៣និងផ្លូវស្រុកក្រូចឆ្មារ។

ចំនួនអ្នកចូលទស្សនា
Flag Counter