វេទកាពិភាក្សាជាមួយពហុភាគីអ្នកពាក់ព័ន្ធ ស្តីពីការផ្សារភ្ជាប់ផលិតផលកសិកម្មឆ្ពោះទៅទីផ្សារ
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០១៩
172

ថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣  ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងប្រធានគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ (ASPIRE) ដោយអមដំណើរដោយមន្ត្រីការិយាល័យនីតិកម្មកសិកម្ម មន្រ្តីការិយាល័យអភិវឌ្ឃន៍សហគមន៍កសិកម្ម និងក្រុមទីប្រឹក្សាកម្មវិធី ASPIRE សហការជាមួយការិយាល័យកសិកម្មស្រុកអូររាំងឪ និង លោកមេឃុំគងជ័យ ដើម្បីធ្វើវេទកាពិភាក្សាជាមួយពហុភាគីអ្នកពាក់ព័ន្ធ ស្តីពីការផ្សារភ្ជាប់ផលិតផលកសិកម្មឆ្ពោះទៅទីផ្សារ។

វេទិកានេះធ្វើឡើងសម្រាប់ក្រុមផលិតបន្លែគងជ័យ ដែលមានកសិករសហការមកពីភូមិថ្មី ទំនាប ចង្វា និងទួលត្រាច។ អ្នកចូលរួមមាន អ្នកលក់សម្ភារកសិកម្ម អ្នកប្រមូលទិញបន្លែ អ្នកលក់ដុំលក់រាយ និង កសិករ សរុប៣៧នាក់ ស្ត្រី១៥នាក់ នៅបរិវេនសាលាឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter