ថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩
- លោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
- លោក ឃាន ខៃ មន្ត្រីការិយាល័យកសិកម្មស្រុកពញាក្រែក
ចុះពិនិត្យការដំាដុះដំណាំបន្លែ និងរៀបចំធ្វើផ្ទះសំណាញ់សម្រាប់ដំាបន្លែ ដល់កសិករនៅភូមិក្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក។
បន្ទាប់ពីទទួលបានគ្រាប់ពូជបន្លែ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ កសិករ មុន សុទ្ធ រស់នៅភូមិក្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក បានយកគ្រាប់ពូជបន្លែទាំងនោះទៅដាំដុះ ហើយឥឡូវនេះគាត់ជិតបានប្រមូលផលហើយ។ ក្រោមការចង្អុលបង្ហាញរបស់មន្រ្តីអំពីការការពារសត្វល្អិត និងការប្រែប្រួលអាកាសធាតុ កសិករ មុន សុទ្ធ បានរៀបចំធ្វើផ្ទះសំណាញ់ ១ខ្នងផងដែរ។
ក្នុងនោះមន្ត្រីជំនាញបាន ចុះវាស់វែងដីសម្រាប់សាងសង់ និងបានឲ្យគាត់ត្រៀមសម្ភារៈ ដូចជា ឬស្សី ឈើ ដើម្បីធ្វើផ្ទះសំណាញ់។ មន្ត្រីជំនាញ បានណែនាំកសិករពី អត្ថប្រយោជន៍ នៃការប្រើប្រាស់ម៉ាស៊ីនវ៉ៃដី
ខ្នាតតូច ដែលមានភាពងាយស្រួលធ្វើដីឲ្យម៉ដ្ឋល្អ កាត់បន្ថយកម្លាំងពលកម្ម ក្នុងការរៀបចំដី និងចំណេញពេលវេលា ចំពោះកសិករដាំបន្លែអាជីព។