លែងត្រី ដាំកូនឈើព្រៃលិចទឹក ចូលរួមអភិរក្សប្រពៃណីចាប់ត្រីសហគមន៍ និងពង្រីកសក្តានុពលទេសចរណ៍ធម្មជាតិ
ព្រឹកថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលស្រុកមេមត់ រដ្ឋបាលឃុំជាំក្រវៀន មេភូមិសាទុំ កងកម្លាំងទាំងបី ប្រជាការពារ អង្គភាពនៅមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ លែងត្រីរ៉ស់ ត្រីអណ្តែង ត្រីក្រាញ់ ៣០០គីឡូក្រាម និងដាំកូនឈើព្រៃលិចទឹក ៤០០ដើម ក្រោមការឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ លែងចូលក្នុងបឹងក្រំ សម្រាប់កម្មវិធីចាប់ត្រីរួមគ្នាជាលក្ខណៈប្រពៃណីរបស់ប្រជាពលរដ្ឋឃុំជាំក្រវៀន នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ។
សូមត្រៀមលក្ខណៈចូលរួមកម្មវិធីចាប់ត្រីសហគមន៍ ជាប្រពៃណីទាំងអស់គ្នា។