ថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០១៩ មន្រ្ដីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមមាន៖
-លោក ហន អឿន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក
-លោក ហ៊ន់ រី មន្រ្តី ការិយាល័យកសិឧស្សាហកម្ម
ចុះបើកវគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសក្រោយពេលប្រមូលផលលើដំណាំបន្លែ (ការប្រមូលផល ការកាត់និងលាងសំអាត ការដឹកជញ្ជូន ការវេចខ្ចប់ ការកែឆ្នៃ និងការស្តុកទុក)
ដល់សម្បទានិក ភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមចំនួន ២៩នាក់ ស្រី២៤នាក់។
ជាមួយគ្នានោះដែរ មន្រីជំនាញបានចុះតាមដាន ត្រួតពិនិត្យ និងស្ថិតិកសិករចិញ្ចឹមមាន់និងដាំបន្លែបានចំនួន ៩គ្រួសារ ហើយបានចុះរៀបចំផ្លាស់ប្តូរនិងដំឡើងប្រព័ន្ធស្រោចស្របថ្មី ពីប្រព័ន្ធដំណក់ទឹក មកប្រើទុយោសាចវិញសម្រាប់ដំណាំបន្លែយកស្លឹក ជូនកសិករចំនួន ៣គ្រួសារ។
ក្នុងនោះផងដែរ មន្តី្រជំនាញបានធ្វើការណែនាំដល់កសិករអោយរៀបចំផែនការដាំដុះអោយបានសមស្រប ដើម្បីពួកគាត់មានបន្លែហូប និងលក់បានរាល់ថ្ងៃ និងធ្វើការ ទំនាក់ទំនងទៅមន្រីជំនាញនៅពេលដែលជួបប្រទះបញ្ហាលើការចិញ្ចឹមសត្វ និងការដាំដុះដំណាំ ដើម្បីមន្តីជំនាញមានមូលដ្ឋានដោះស្រាយបញ្ហានិងតម្រូវការជូនកសិករបានទាន់ពេលវេលា។