ចុះពិនិត្យស្ថានភាពដំណាំដំឡូងមី និងណែនាំបច្ចេកទេសដល់កសិករ
ចេញ​ផ្សាយ ០៧ វិច្ឆិកា ២០១៩
207

ថ្ងៃអង្គារ ៩កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងមន្រ្តីការិយាល័យ បានចុះពិនិត្យស្ថានភាពដំណាំដំឡូងមី និងណែនាំបច្ចេកទេសដល់កសិករ នៅភូមិគោកស្រុក ឃុំគោលស្រុក ស្រុកតំបែរ និងភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ដែលមានកសិករ និងអ្នកប្រមូលទិញសរុបចំនួន ១២នាក់ ក្នុងនោះស្រី ៦នាក់។

+សកម្មភាព និងលទ្ធផល
- បានចុះជួបកសិករដែលកំពុងប្រមូលផល និងធ្វើស្មៅដំឡូងមីចំនួន ៣កន្លែង 
- បានជួបអាជីវករប្រមូលទិញដំឡូងមី ចំនួន ១កន្លែង
- បានសួរនាំកសិករពីទិន្នផលដំឡូងមី ឃើញថាបើធៀបនឹងឆ្នាំចាស់គឺមានការថយចុះជាងឆ្នាំមុន ដោយសារកត្តារាំងស្ងួតនៅដើមរដូវកាលដាំដុះ និងជំងឺម៉ូសាអ៊ិចលើដំឡូងមី
- បានបង្ហាញកសិករ និងអាជីវករប្រមូលទិញដំឡូងមី ពីរោគសញ្ញា ការបំផ្លាញ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺម៉ូសាអ៊ិចលើដំឡូងមី 
- តម្លៃកសិផលដំឡូងមីបច្ចុប្បន្ន ៣៨០៛ (ស្រស់) អាជីវករប្រមូលទិញបានពី ៣០ ទៅ៤០តោន ក្នុងមួយថ្ងៃ។

+ផែនការបន្ត
- ចុះវាស់ស្ទង់ទិន្នផលដំឡូងមី ទាំង៧ក្រុងស្រុក
- ណែនាំកសិករបន្ថែមទៀតពីការទុកដាក់ និងជ្រើសរើសពូជដែលគ្មានជំងឺ សម្រាប់ដាំដុះឆ្នាំបន្ទាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter