ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ នឹង ថ្ងៃ ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លោក ធីម ធួក អនុប្រធាការិយាល័យនីតិកម្មកសិកម្ម និងលោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម បានចុះពិនិត្យ និងវាស់ស្ទង់ទិន្នផលពូជស្រូវផ្ការំដួល របស់សហគមន៍រំដួលដូនតី នៃគម្រោងជំរុញផលិតកម្មស្បៀង។
+សកម្មភាព និងលទ្ធផល
- ចុះពិនិត្យ និងជ្រើសរើសស្រែរបស់កសិករសម្រាប់ធ្វើការវាស់ស្ទង់
- ការវាស់ស្ទង់ត្រូវច្រូតយកចំនួន៣សំណាកកន្លែងផ្សេងៗគ្នា
- ទិន្នផលសើមជាមធ្យម ៤៧០០គីឡូក្រាម ក្នុងសំណើមជាមធ្យម ២៣.៣%
- ទិន្នផលស្ងួតជាមធ្យម ៤១៤៧គីឡូក្រាម ក្នុងសំណើមជាមធ្យម ១៣%
- ប្រជុំពិភាក្សាជាមួយក្រុមផលិតសូ្រវពូជ ស្តីពីការប្រមូលផល កែឆ្នៃ ដោយការប្រមូលទិញពីសហគមន៍
- កសិករកំពុងតែមមាញឹកក្នុងការប្រមូលផលស្រូវ
ក្នុងការចុះពិនិត្យ និងវាស់ស្ទង់ទិន្នផលពូជស្រូវផ្ការំដួល របស់សហគមន៍រំដួលដូនតី មានកសិករចូលរួមចំនួន ១០នាក់ ស្រី្ត០៤ នៅស្ថិតនៅភូមិអង្គលើ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម