នៅរសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ នឹង ថ្ងៃ ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានចូលរួម កិច្ចប្រជុំលើកដំបូងនៃអនុគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម នៅសាលប្រជុំ រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ពាង ណារិទ្ធ អភិបាល រង ខេត្ត និងជា ប្រធាន អនុគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម ដោយមានការចូលពីអង្គភាពពាក់ព័ន្ធដែលជាសមាជិក អនុគណៈកម្មាធិការ សរុប ១៥ នាក់ ក្នុង នោះ ស្រី ២នាក់ ។
+ កិច្ចប្រជុំនេះ មានគោលបំណងដូចខាងក្រោម៖
- បង្ហាញពីសមាសភាពនៃ អនុគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម
- ផ្សព្វផ្សាយ ពីអនុក្រឹត្យ សេចក្ដី សម្រេច សារាចរ ណែនាំ របាយការណ៍ពាក់ព័ន្ធកិច្ច សន្យា ផលិតកម្ម កសិកម្ម
- ផ្សព្វផ្សាយ និង ជំរុញ ការអនុវត្ត កិច្ចសន្យា ផលិតកម្ម កសិកម្ម
- សំណូមពរសភា ពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ ជួយផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន រោងម៉ាស៊ីនកិនស្រូវ ជួយប្រមូលទិញស្រូវពីកសិករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម