ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ និងបញ្ចូលទិន្នន័យអ្នកទទួលផល ដល់មន្រ្តីថ្នាក់ខេត្ត ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ដែលមានអ្នកចូលរួមសរុប ៤៥នាក់ ស្រី ១០នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម