ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ លោក យូតាំង ហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញ
ចុះសម្របសម្រួលកិច្ចសន្យាទីផ្សាររវាងអាជីវករ និងអ្នកផលិតបន្លែដែលស្ថិតនៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ។ ក្នុងនោះដែរក្រុមការងារបានធ្វើការសម្របសម្រួលជាមួយអាជីវករ និងកសិកដោយពន្យល់ពីនិតិវិធីនៃការធ្វើកិច្ចសន្យាទៅតាមអនុក្រឹត្យលេខ៣៦ អោយយល់ពីកិច្ចសន្យាទិញលក់កសិផល និងរៀបចំឯកសារជាលាយលក្ខ័អក្សអោយស្របទៅតាមច្បាប់ក្នុងពេលឆាប់ៗ។
ក្នុងនោះដែរអាជីវករ និងអ្នកផលិតបន្លែបានព្រមព្រៀងគ្នាដូចខាងក្រោម
+ ព្រមទិញទៅតាមតំលៃទីផ្សា ហើយក្នុងករណីអ្នកផលិតបន្លែផលិតតាមគោលការ GAP អាជីវករនឹងបន្ថែមប្រាក់លើកទឹកចិត្តក្នុងមួយគីឡូ ៥០៛បន្ថែម
+ ការកំណតបរិមាណ ខាងភាគីអ្នកទិញត្រូវផ្តលដំណឹងមួយថ្ងៃមុនដល់ក្រុមផលិត
+ ចំពោះការទូទាត់តំលៃត្រូវទូទាត់ភ្លាមៗក្រោយពីកសិផលត្រូវបានវិចខ្ចប់ថ្លឹងរួចរាល់នៅនិងកន្លែង
+ ចំពោះមុខបន្លែរ ធ្វើទៅលើបន្លែត្រសក់ចំណា ដែលមានកសិកបីគ្រួសា មានដូចជា៖
- កសិករ ជូន ម៉េង ត្រសក់១៧A ដាំនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ប្រមូលផលនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩
- កសិករ ស៊ន់ ពៅ ដាំត្រសក់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ប្រមូលផលនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩
- កសិករ ឃុន ធី ដែន ត្រសក់ដាំថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៩ ប្រមូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
ជាចុងបញ្ចប់លោកអនុប្រធានមន្ទីរ បានពន្យល់បន្ថែមពីវិធានការការពារជំងឺម៉ូសាអ៊ិច ដើម្បីអោយកសិករអាចសម្រាំងពូជល្អ យកទៅដាំដុះក្នុងឆ្នាំក្រោយផងដែ។