ព្រឹកថ្ងៃអាទិត្យ ១៤ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីរាជការ សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ ភូមិ ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ពុទ្ធបរិស័ទ្ធមកពីឃុំជុប និងពីគ្រប់ទិសទី បានអញ្ជើញដង្ហែរអង្គកឋិនទានសាមគ្គី ចូលវត្តមង្គលគិរី ហៅវត្តដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយបច្ច័យទទួលបានពីត្រូវបានបែងចែកសម្រាប់កសាងសាលាឆាន់វត្តដូនមាស វត្តតំបែរ និងវត្តស្រែវែង។