នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោក ធីម ធួក អនុប្រធានការិយាល័យនីតិកម្មកសិកម្ម
បានចុះត្រួតពិនិត្យ និងណែនាំបច្ចេកទេសលើដំណាំស្រូវរបស់កសិករ ក្នុងសហគមន៍កសិកម្មរំដួលដូនតី នៃគម្រោងជំរុញផលិតកម្មស្បៀង
នៅភូមិអង្គរលើ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
+សកម្មភាព និងលទ្ធផល
- ចុះពិនិត្យស្រែកសិករធ្វើការដាំដុះពូជស្រូវផ្ការំដួល
- ពន្យល់កសិករពីការប្រើប្រាស់ជីឲ្យសមស្របទៅតាមដំណាក់កាលលូតលាស់របស់ដំណាំស្រូវ និងការកាត់ពូជលាយ
- បង្ហាញពីការពិនិត្យពពួកសត្វមមាច ស្រឹងជញ្ជក់ទឹកដោះ និងវិធានការកម្ចាត់សត្វល្អិតទាំងនេះ
- ពន្យល់កសិករពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំកសិកម្មដែលមិនបានត្រឹមត្រូវតាមបច្ចេកទេស
- និងស្ថានភាពទូទៅរបស់ដំណាំស្រូវក្នុងសហគមន៍មានការលូតលាស់ល្អប្រសើរ ប៉ុន្តែក្នុងស្រែមានច្រើ អាចធ្វើឲ្យកសិករពិបាកក្នុងការប្រមូលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម