នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោកស្រី ជូ ចរិយា អនុប្រធានការិយាល័យកសិឧស្សាហកម្ម បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ដំឡូងមី នៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ជឺ អាន អភិបាលរងនៃគណៈអភិបាលស្រុកត្បូងឃ្មុំ ដែលមានកសិករ និងអាជីវករទិញចំនួន៥៤នាក់ ស្រ្តី២៥នាក់។
កិច្ចសន្យានេះធ្វើឡើងរវាងឈ្មោះហ៊ាង ហ៊ត់ ដែលជាអាជីវករទិញដំឡូងមី និងលោក តក ភាព ដែលតំណាងអោយក្រុមកសិករដាំដំឡូងមីចំនួន ២០នាក់ ព្រមចុះកិច្ចសន្យាទិញលក់ដំឡូងមីក្នុងបរិមាណ ៥០០តោន ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្ទៃដីផលិតចំនួន ៣៦,៦ហ.ត៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម