ក្រុមការងារវាស់ស្ទង់ទិន្នផលដំណាំថ្នាក់ជាតិ ខេត្ត និងស្រុកគោលដៅ ចុះវាស់ស្ទង់ទិន្នផលដំណាំស្រូវកណ្តាល (ពូជផ្ការំដួល) ​
ចេញ​ផ្សាយ ២៨ តុលា ២០១៩
247

នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃុំ បានសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំក្រុមការងារវាស់ស្ទង់ទិន្នផលដំណាំថ្នាក់ជាតិ ខេត្ត និងស្រុកគោលដៅ ចុះវាស់ស្ទង់ទិន្នផលដំណាំស្រូវកណ្តាល (ពូជផ្ការំដួល) ​  ដោយមានអ្នកចូលរួមសរុប ២៥ នាក់ស្ត្រី ៥នាក់ នៅឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

+ វិធីសាស្ត្រក្នុងការវាស់ស្ទង់ទិន្នផលស្រូវ៖                
-ដោយក្នុងមួយស្រែត្រូវយក ៣សំណាក ដោយចៃដន្យកន្លែងផ្សេងៗ តាងអង្កត់ទ្រូងនៃស្រែ ហើយក្នុង ១សំណាក មានទំហំ ២មx២ម =៤ម ការ៉េ 
-ច្រូតដាក់តាមសំណាក់នីមួៗ បន្ទាប់មកបែន និងសម្អាត 
-ថ្លឹងទំងន់គ្រាប់ស្រូវតាមសំណាក និងវាស់សំណើមគ្រាប់ស្រូវតាមសំណាក

+លទ្ធផល៖
-ភូមិអូរឡោ  ទិន្នផលស្ងួត(សំណើម១៤%) បាន ៤ ០៦៦គក្រ/ហក 
-ភូមិប្រាសា ទិន្នផលស្ងួត(សំណើម១៤%) បាន ៣ ៩៩៤គក្រ/ហត
-ភូមិត្រពាំកណ្តល ទិន្នផលស្ងួត(សំណើម១៤%) បាន ៤ ១៤៥ គក្រ/ហត
-ភូមិត្រាចជ្រុំ ទិន្នផលស្ងួត(សំណើម១៤%) ៤ ៤៣១គក្រ/ហត ៕

ចំនួនអ្នកចូលទស្សនា
Flag Counter