វគ្គបណ្តុះបណ្តាលស្តីពី ផលប៉ះពាល់ការប្រើប្រាស់ថ្នាំពុលកសិកម្ម និងចុះពិនិត្យ និងផ្តល់បច្ចេកទេសលើផលិតកម្មដំណាំបន្លែ
ចេញ​ផ្សាយ ២៨ តុលា ២០១៩
146

នៅថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោក ស៊ុន សារ៉ាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹងនាំមន្រ្តីជំនាញមន្ទីរកសិកម្ម សហការជាមួយ លោក ណុប ណាង ប្រធានការិយាល័យកសិកម្មស្រុកមេមត់ ចុះបើកវគ្គបណ្តុះបណ្តាលស្តីពី ផលប៉ះពាល់ការប្រើប្រាស់ថ្នាំពុលកសិកម្ម និងចុះពិនិត្យ និងផ្តល់បច្ចេកទេសលើផលិតកម្មដំណាំបន្លែ ការចិញ្ជឹមមាន់លក្ខណៈគ្រួសារ ដល់កសិករដែលទទួលបានដីសម្បទាន ​​នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់។ 

+ ក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះ កសិករទទួលបានចំណេះដឹងដូចខាងក្រោម៖
-ផលប៉ះពាលដោយសារធាតុគីមី
-ការសង្គ្រោះបឋម
-រោគសញ្ញាដែលបញ្ជាក់ថាមានជាតិពុលធ្ងន់ធ្ងរនៅក្នងខ្លួន 

+ បន្ទាប់បីបញ្ជប់វគ្គបណ្តុះបណ្តាល ក្រុមការងារបានបន្តចុះពិនិត្យនិងណែនាពីការដាំដំណាំបន្លែ និងការចិញ្ចឹមមាន់ដូចជា៖ 
-ជំរុញកសិករពីការរៀបចំដីឲ្យបានទាន់ពេលវេលាសម្រាប់ស្ទូងកូនបន្លែ
-ណែនាំកសិករពីការប្រើប្រាស់ប្រព័ន្ធស្រោចស្រពឲ្យបានត្រឹមត្រូវទៅតាមប្រភេទបន្លែ
-និងចុះត្រួតពិនិត្យការចិញ្ចឹមមាន់លក្ខណៈគ្រួសារ ដោយមានកសិករចូលរួមសរុប ៤៥នាក់ ស្រ្តី ៣២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter