នៅថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ លោកអៀម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផល សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រូចឆ្មារ និងអង្គការអភិរក្ស ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងភូមសាស្ត្រស្រុកក្រូចឆ្មារ ដែលដឹកនាំបញ្ជាផ្ទាល់ពីសំណាកលោក ប៉ុក តារ៉ា ព្រះរាជអាជ្ញារងខេត្តត្បូងឃ្មុំ ប្រើប្រាស់ដោយទូកម៉ាស៊ីចំនួន ០២គ្រឿង មនុស្សសរុបចំនួន ១៧នាក់ ចុះបង្ក្រាបបទល្មើសជលផលនៅតាមបណ្តោយព្រែកពាមជីលាំងចាប់ពីចំណុចកាហែរ រហូតដល់ ចំណុចហូតអន្ទង់ក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ សម្រេចបានចំនួន ២ករណី ក្នុងនោះបានបំផ្លាញចោលនៅនឹងកន្លែងដូចជា៖
-ដាយ ចំនួន ៨មាត់
-លបរ៉ាវ ចំនួន ២មាត់
-របាំងសាច់នីឡុង ១២០ម៉ែត្រ ,បង្គោលឬស្សី ៨៩ដើម។
+ និងនៅឃុំឈូក ចំណុចក្រោមស្ពានក្របីក្រៀកចំនួន ១ករណី រុះរើនិងបំផ្លាញចោលមាន៖
-របាំងផ្ចិតព្រែកប្រវែង ២៨ម៉ែត្រ រួមផ្សំដោយយ៉ បណ្តោយ ១៥ម៉ែត្រ ,បង្គោលឬស្សី ៣០ដើម, បង្គោលឈើ ២៥ដើម, ចាក់លែងកូនត្រីចំរុះចូលបឹងវិញចំនួនប្រមាណ ០៥ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម