ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ចុះសិក្សាតម្លៃទីផ្សារ និងការវិភាគ លើបណ្តុំអាជីវកម្មផលិតកម្មដំណាំស្រូវ
ចេញ​ផ្សាយ ២២ តុលា ២០១៩
196

នៅថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២០៦១ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយមន្ត្រីសម្រប់សម្រួលស្រុកពញាក្រែក និងមន្ត្រីផ្សព្វផ្សាយឃុំ បានចុះសិក្សាតម្លៃទីផ្សារ និងការវិភាគ លើបណ្តុំអាជីវកម្មផលិតកម្មដំណាំស្រូវ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។ ក្នុងការសិក្ខានោះផងដែរ មន្រ្តីជំនាញបានសម្ភាសន៍ជាលក្ខណៈបុគ្គល ឈ្មួញកណ្តាល និងអ្នកកែច្នៃ ដែលមានទីតាំងនៅភូមិស្ទឹងជើង ឃុំពពេល និងភូមិពោធិឥន្ទពីរ ឃុំកោងកាង ស្រុកពញាក្រែក ស្រុកត្បូងឃុំ និងបានបន្តសម្ភាសន៍អ្នកផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម ដែលមានទីតាំងនៅភូមិផ្សារស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក និងភូមិ ត្រពាំងគូរ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter