នៅថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២០៦១ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ លោក ធីម ធួក អនុប្រធានការិយាល័យនីតិកម្មកសិកម្ម បានសហការជាមួយលោក សេង ថា ប្រធានការិយាល័យកសិកម្មស្រុកអូររាំងឪ និងលោកស្រី លឹម សុដាវី ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំគងជ័យ បានចុះរៀបចំបណ្តុំអាជីវកម្ម និងជ្រើសរើសកសិករសម្រាប់ធ្វើបង្ហាញពីបច្ចេកទេសដាំដុះដំណាំបន្លែបន្សាំទៅនឹងបប្រែប្រួលអាកាសធាតុ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ។
+សកម្មភាព និងលទ្ធផល
-ចុះរៀបចំបញ្ជីសមាជិកបណ្តុំអាជីវកម្មបន្លែ
-ចុះជ្រើសរើស និងពិនិត្យចម្ការកសិករធ្វើបង្ហាញពីផលិតកម្មបន្លែ បានចំនួន ២កន្លែ នៅភូមិទំនាប និងភូមិចង្វារ
-ពិភាក្សាជាមួយលោកស្រីមេភូមិចង្វារ និងឈ្មួញកណ្តាលដែលប្រមូលទិញនៅតំបន់នោះ
-កសិករដែលសហការជាមួយកម្មវិធី ASPIRE មាននៅភូមិថ្មី ទំនាប ចង្វារ និងទួលត្រាច នៃឃុំគងជ័យ
-ណែនាំកសិករពីបច្ចេកទេសថែទាំដំណាំសណ្តែកកួរ និងបន្លែយកស្លឹក
-ដោយមានកសិករចូលរួមសរុប ១៥នាក់ ស្រី្ត ៧នាក់ នៅភូមិទំនាប ភូមិចង្វារ ឃុំគងជ័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម