ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ អមដំណើរឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលស្រុកមេមត់ រដ្ឋបាលឃុំជាំក្រវៀន ចុះពិនិត្យរចនាសម្ព័ន្ធសម្បទានដីសេដ្ឋកិច្ចនិងវឌ្ឍនភាពនៃការអនុវត្តកិច្ចសន្យាដាំដុះដំណាំរបស់ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចសូស៊ីយ៉េតេ អាហ្គ្រីខលឈ័រ អាឡាំងដូស៊ីន នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្រុមហ៊ុន បានទទួលសិទ្ធិវិនិយោគលើផ្ទៃដី៩៨៥ហិកតា ដោយដាំដំណាំកៅស៊ូ ស្វាយចន្ទី ដំឡូងមី និងអំពៅ។ បច្ចុប្បន្ន ក្រុមហ៊ុនបានរៀបចំរចនាសម្ព័ន្ធរួមមានផ្លូវ ប្រឡាយក្រវ៉ាត់ព្រំប្រទល់ ដីវិនិយោគភ្ជាប់ជាមួយផ្លូវសម្រាប់បម្រើសាធារណៈ ដាំកៅស៊ូ ២៤ហិកតា ស្វាយចន្ទី ៦៩ហិកតា ដំឡូងមី ២១០ហិកតា និងក្រូចឆ្មារ ៤ហិកតា។