លោកប្រធានមន្ទីរ ចុះពិនិត្យកសិករចិញ្ចឹមជ្រូក នៅភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ
ចេញ​ផ្សាយ ១៦ តុលា ២០១៩
221

ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បន្តដឹកនាំមន្ត្រីជំនាញចុះពិនិត្យកសិករចិញ្ចឹមជ្រូក នៅភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ដោយពិនិត្យឃើញថា ជ្រូកមានសុខភាពល្អ។ ទន្ទឹមនោះ លោកប្រធានមន្ទីរបានណែនាំឲ្យចិញ្ចឹមកង្កែបបន្ថែមទៀត ព្រោះការចិញ្ចឹមកង្កែបរយៈពេលប្រមូលផលខ្លី អាចបានចំណូល សម្រាបទិញចំណីជ្រូកបានមួយចំនួន។

ចំនួនអ្នកចូលទស្សនា
Flag Counter