ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចុះប្រគល់អំណោយនៅឃុំមៀន ស្រុកអូររាំងឪ
ចេញ​ផ្សាយ ១៦ តុលា ២០១៩
115

រាជរដ្ឋាភិបាល បានយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ហើយកាន់តែមិនចង់ឃើញប្រជាពលរដ្ឋមានទុក្ខលំបាកក្នុងភ្លើងសង្គ្រាមទៀតនោះទេ

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ចូលរួមអមដំណើរឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលអញ្ជើញចុះប្រគល់អំណោយរួមមានថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ សាប៊ូកម្ចាត់មេរោគLifeboy សាប៊ូកក់Dove និងដុំស៊ុបខ្នរ ដល់គ្រួសារកសិករដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ៨០០គ្រួសារ នៅឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ ក្នុងបរិវេណវត្តបន្ទាយមាន។

ក្នុងពិធីសំណេះសំណាល ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខនិងក្តីអាណិតអាសូរពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះបងប្អូនទាំងអស់ ហើយក៏សូមការខន្តីផងដែរ ដែលមិនបានមកជួបដោយផ្ទាល់។

សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន យូនីលីវើ(UNILIVER) ដែលបានបរិច្ចាកធនធាន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះនាឱកាសនេះ ដែលទង្វើរនេះ ក៏ដោយសារការរកសុីមានបានរបស់ក្រុមហ៊ុន ក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានបន្តទៀតថា សម្តេចតេជោ បានយល់ច្បាស់ណាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ គ្រោះធម្មជាតិ តែក៏មិនចង់ឃើញប្រជាពលរដ្ខមានទុក្ខលំបាកក្នុងភ្លើងសង្គ្រាមទៀតនោះទេ។ បច្ចុប្បន្ននេះ មានក្រុមជនអគតិ កំពុងប្រើគ្រប់ល្បិចកល ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយៈការរៀបចំរដ្ឋប្រហារ។

សូមបងប្អូនមីងមា ចូលរួមជាមួយរាជរដ្ឋាភិបាល យកចិត្តទុកដាក់លើការងារបង្កបង្កើនផល ប្រកបមុខរបរផ្សេងៗ ជំរុញកំណើនសដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើង។

ជាពិសេសសូមចូលរួមទទួលទាន អំបុកខ្មែរទូទាំងប្រទេស ដើម្បីចូលរួមការពារជាតិ សាសនា ព្រះមហាក្សត្ស នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះដោយក្តីសប្បាយរីករាយទាំងអស់គ្នា។

ចំនួនអ្នកចូលទស្សនា
Flag Counter