ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ លោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានចុះអនុវត្តបង្ហាញការប្រើប្រាស់ម៉ាស៊ីនព្រោះគ្រាប់ស្រូវ Eli Seeder ពូជស្រូវសែនក្រូអូប មានអ្នកចូលរួមចំនួន ៥នាក់ ក្នុងនោះព្រោះបាន២ហិកតា។ បន្ទាប់ពីនោះបានបន្តចុះពិនិត្យការដាំដុះដំណាំបន្លែរបស់ សហគមន៍កសិកម្មក្តីសង្ឃឹមកសិករ នៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ឃើញថាមានការរៀបចំរងដំណាំ និងប្រព័ន្ធស្រោចស្រពបានយ៉ាងល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម