ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ លោក គឹម ម៉េត ប្រធានការិយាល័យនីតិកម្មកសិកម្ម ដឹកនាំមន្រ្តីការិយាល័យ សហការជាមួយការិយាល័យកសិកម្មស្រុកអូររាំងឪ ចុះអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដើម្បីប្រជុំពិភាក្សាពីគោលបំណងនៃការបង្កើតបណ្តុំអាជីវកម្មជាមួយតួអង្គសំខាន់ក្នុងខ្សែច្រវាក់ផលិតកម្ម និងរចនាសម្ព័ន្ធបណ្តុំ
ជាមួយកសិករដាំដំណាំបន្លែក្នុងឃុំគងជ័យ ដែលមានការចូលរួមពីលោកស្រី យាន ស៊ីណាត សមាជិកក្រុមប្រឹក្សាស្រុកអូររាំងឪ និងលោក ឆាយ សុគន់ ជំទប់ទី១ ឃុំគងជ័យ ដោយមានកសិករចូលរួមពីភូមិថ្មី ភូមិទំនាប និងទួលត្រាច សរុប ៩៧នាក់ ស្រ្តី ៦៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម