ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ លោក ស៊ន លីហ៊ាង អនុប្រធានការិយាល័យកសិកម្មស្រុកតំបែរ និងលោក តូច គូរុណ មន្ត្រីការិយាល័យកសិកម្មស្រុកក្រូចឆ្មារ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី”ការអនុវត្តន៍កសិកម្មល្អកម្ពុជាCamGAP” និងទស្សនៈកិច្ចសិក្សា ចំការរបស់កសិករ គង់ ឃី ជាប្រធានបណ្តុំអាជីវកម្មបន្លែ នៅភូមិប្ញស្សីដួច ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលគាត់បានអនុវត្តន៍កសិកម្មចំរុះអស់រយៈពេល២ឆ្នាំកន្លះ។ នៅក្នុងចំការរបស់គាត់រួមមាន ការដាំដំណាំបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី ចិញ្ចឹមបង្កង និងដំណាំហូបផ្លែមួយចំនួនទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម