ពូជស្រូវចំនួន ៤១.៥០តោន ត្រូវបាននាំយកទៅចែកជូនគ្រួសារកសិករដែលមានស្រូវរងការខូចខាតដោយជំនន់ទឹកទន្លេមេគង្គចំនួន ៥៣០គ្រួសារ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ នាថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ក្នុងបរិវេណវត្តបន្ទាយមៀន ស្ថិតក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម