ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្នុងនាមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីសេវាកម្មកិច្ចសន្យាជួលអ្នកខាងក្រៅ(ការចិញ្ចឹមត្រីក្នុងបែ) រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ តំណាងដោយលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរនិងជាប្រធានកម្មវិធីខេត្ត និងអ្នកផ្ដល់សេវាអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍(PSOD) ជាអង្គការដៃគូ តំណាងដោយលោក ហានី ហ្វីយ៉ា នាយិការអង្គការ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ មន្ត្រីកម្មវិធី ទីប្រឹក្សាកម្មវិធី បុគ្គលិកអង្គការភ្នំស្រី ដើម្បីអភិវឌ្ឍន៍។
សូមជម្រាបជូនថា កម្មវិធី មានគោលបំណងលើកកម្ពស់ការផ្តល់សេវាផ្សព្វផ្សាយកសិកម្មដែលឆ្លើយតបទៅនឹងតម្រូវការរបស់កសិករខ្នាតតូចនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ នឹងជួយកសិករខ្នាតតូច ជាពិសេសកសិករក្រីក្រ និងកសិករងាយរងគ្រោះ ក្នុងការអភិវឌ្ឍការងារកសិកម្មឲ្យប្រែក្លាយទៅជាការងារធុរកិច្ចដែលមានភាពធន់ និងទទួលបានប្រាក់ចំណេញ។
កម្មវិធី ត្រូវអនុវត្តតាមវិធីសាស្រ្តទាំង ៥ រួមមាន ៖
១.កិច្ចសន្យាជួលអ្នកខាងក្រៅ
២. ភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងវិស័យឯន
៣.គាំទ្រសហគមន៍និងអង្គការកសិករ
៤.បណ្តាញរៀនសូត្រពីកសិករទៅកសិករ
៥.សេវាផ្សព្វផ្សាយសាធារណៈ(ការផ្តល់សេវាដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត/កសិកម្មស្រុក)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម