ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ លោក ឯក ឥរិយ៉ា នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មំ ដឹកនាំមន្រ្តីជលផល សហការជាមួយសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះត្រួតពិនិត្យ ទប់ស្កាត់ បង្រ្កាបបទល្មើសជលផល តាមបណ្តោយទន្លេមេគង្គ ក្នុងភូមិសាស្រ្តឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ សម្រេចបាន ០១ករណី ក្នុងនោះរុះរើនិងបំផ្លាញចោលវត្ថុតាងរួមមាន៖
-លូស្បៃមុង ចំនួន១៨មាត់
-របាំងស្បៃមុងប្រវែង ២១៦ម៉ែត្រ
-បង្គោលចម្រឹង ចំនួន ២៧០ដើម
-ចាក់លែងត្រីចម្រុះចំនួន៥៤ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម