កិច្ចប្រជុំជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងក្រុមការងាររបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ
ចេញ​ផ្សាយ ០៤ តុលា ២០១៩
148

ថ្ងៃព្រហស្បតិ៍ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ លោក ជឺន ចិត្ត និងលោក សេង សោភា អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល រួមជាមួយមន្រ្តីការិយាល័យ បានចូលរួមប្រជុំជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងក្រុមការងាររបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រោមការដឹកនាំដោយលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីការសិក្សាគម្រោងស្ដីពី Food safety focused traceability system for poultry products in Cambodia ក្នុងគោលបំណងសិក្សាពីលទ្ធភាពបង្កើតប្រព័ន្ធតាមដាន និងវាយតម្លៃពីផលិតកម្មបក្សីហើយប្រតិភូធនាគារADB បានប្រជុំពិភាក្សាការងារជាមួយប្រធានគ្រប់គ្រងផ្សារ អាជីករទិញ លក់បក្សី អាជីវករលក់ថ្នាំសត្វ ចំណីសត្វ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ក្រុមហ៊ុនប្រកបអាជីវករពាក់ព័ន្ធនឹងសត្វ កសិករចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មខ្នាតតូច នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងបានចុះទស្សនៈកិច្ចសិក្សានៅកន្លែងចិញ្ចឹមមាន់ស្រែភ្ញាស់យកកូន របស់កសិករ ពុត សុខជា នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ សរុបអ្នកចូលរួម ២០នាក់ ស្រ្តី០៤នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter